Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងខេត្តកំពង់ស្ពឺ កោះហៅឈ្មោះ ង៉ែត ស៊ីណង់ ឲ្យចូលបំភ្លឺពាក់ព័ន្ធបណ្តឹងទាមទារប្រាក់

23-06-2022 16:58

(កំពង់ស្ពឺ)៖ លោក ងួន វុទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅឈ្មោះ ង៉ែត ស៊ីណង់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០៣០៤៦៥៣៦៥ រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងឋានៈជាចុងចម្លើយ ពាក់ព័ន្ធបណ្តឹងទាមទារប្រាក់។

បើតាមដីកាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនានេះ សាលាដំបូងខេត្តកំពង់ស្ពឺ បង្គ្រាប់ឲ្យឈ្មោះ ង៉ែត ស៊ីណង់ ចូលបំភ្លឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក៕

ខាងក្រោមនេះជាដីកាកោះរបស់សាលាដំបូងខេត្តកំពង់ស្ពឺ៖