សម្តេចតេជោ ហ៊ុន សែន ជូនដំណឹងដល់ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, លោក ប្រាជ្ញ ចន្ទ និង លោក អ៉ឹម ឈុនលឹម អំពីការផ្លាស់ប្តូរទៅថ្ងៃកំណើតពិត «៥ សីហា ១៩៥២» (Video inside)
23-06-2022 09:34
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតដាច់ដោយឡែកមួយៗ ជូនដំណឹងដល់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត និង លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អំពីការសម្រេចរបស់តុលាការ ក្នុងការផ្លាស់ប្តូរថ្ងៃកំណើតពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃកំណើតពិត ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ដែលត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦៕
ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖