(បារាំង)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅមុននេះបន្តិចបានឲ្យដឹងថា មនុស្ស ៤នាក់​បាន​ស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រប៉ូលិស នៅភាគខាងត្បូង​ប្រទេស​បារាំង នេះបើយោងតាមការបញ្ជាក់​ឲ្យដឹង​ពី​អ្នកនាំពាក្យរបស់​មន្ត្រីយោធាបារាំង។

ទូរទស្សន៍ក្នុងស្រុក បានផ្សាយថា ឧទ្ធម្ភាគចក្រប៉ូលិសខាងលើ បានធ្លាក់នៅក្នុងតំបន់ Cauterets ជាតំបន់ភ្នំ ហើយ​នៅ​ខណៈនេះ អាជ្ញាធរក្នុងតំបន់កំពុងតែចេញប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

ពាក់ព័ន្ធនឹងករណីធ្លាក់ឧទ្ធម្ភាគច​ក្រប៉ូលិស​នេះ​ផងដែរ គេនៅមិនទាន់ដឹងពីព័ត៌មាន​លម្អិត​នៅឡើយនោះទេ៕