(សៀមរាប)៖ លទ្ធផលខ្លះៗនៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលខេត្តសៀមរាបថ្ងៃទី៣ ដែលមានចំនួនបីគូ គឺគូទី១- យុវជនសៀមរាប ០-៣ យុវជនស្ម័គ្រចិត្តសសរស្តម្ភ, គូទី២- វិទ្យាល័យបាគង ១-៣ យុវជនស្វាយធំ, គូទី៣-កងពលតូចអន្តរាគមន៍លេខ៩ ២-៣ កងពលតូចអន្តរាគមន៍លេខ៧ ។

សម្រាប់គូប្រកួតថ្ងៃទី២០ ខែឧសភានេះ គឺរវាងវិទ្យាល័យ១០មករា ១៩៧៩ ជាមួយ Angkor Guide, ក្រុមយុវជនសៀមរាបជាមួយយុវជនស្វាយធំ និង យុវជនស្មគ្រចិត្តសសរស្តម្ភ ជាមួយវិទ្យាល័យបាគង ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដព្រះសីហនុនេះ គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែល​ចាប់​ពីថ្ងៃទី១៧-២២ ខែឧសភា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕