(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីជាមួយ លោក Rajkumar Ranjan Singh រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា ក្នុងពិធីបើកបង្ហាញនិមិត្តសញ្ញា (Logo) សម្រាប់ប្រើប្រាស់ ក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា។