(បន្ទាយមានជ័យ)៖​ ប្រជាពលរដ្ឋរស់នៅភូមិពន្លឺរាត្រីសែនជ័យ​ ឃុំព្រពន្លា​ ក្រុងសិរីសោភ័ណ​ បានរៀបរាប់ថា​ គណបក្សប្រជាជន​កម្ពុជា​ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន​ មិនបោះបង់ចោល​ពួកគាត់ឡើយ​ មានតែការយកចិត្តទុកដាក់ចំពោះគាត់ថែមទៀត​ ទោះបី​ជាភូមិពួកគាត់ដាច់ស្រយ៉ាល យ៉ាងណាដោយ ​ក៏នៅមានមន្ត្រីគណបក្សចុះមកជួយ​ និងចែកទឹក ជាបន្តបន្ទាប់​។​

ប្រជាពលរដ្ឋបានអះអាងបែបនេះ ខណៈដែលលោក ​អ៊ុង​ អឿន​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ បានដឹកនាំក្រុមការងារចុះចែកទឹក​ និងសន្យាស្តារ ស្រះទឹកមាន ទំហំ៣០ម៉ែត្រ ​គុណ១៧០ម៉ែត្រ​ជូនប្រជាពលរដ្ឋរស់នៅភូមិខាងលើ។

លោក អ៊ុង​ អឿន ​បានឲ្យដឹងថា​ ទោះបីជាភូមិរបស់ពួកគាត់ នៅដាច់ស្រយ៉ាលយ៉ាងណា ​ក៏ក្រុ​ម​ការងារយើងបន្ត​ ចុះជួយ​ និងស្តារស្រះទឹក​ និងចែកទឹក​ ជាពិសេសនោះ យើងកំពុងរកប្រភពទឹក ឲ្យពួកគាត់​ ដើម្បីផ្គត់​ផ្គង់​។​ នៅចំពោះ​មុខប្រជាពលរដ្ឋ​ក្រុមការងារ ​បានសន្យាដល់ពលរដ្ឋថា​ ប្រឡាយទឹក ​ដែលកំពុងរីងស្ងួត​នេះ​ គឺនឹងចាប់ផ្តើមយកគ្រឿងចក្រ​មកកាយ​ស្តា​រប្រឡាយ ជូនពួកគាត់​ឲ្យបានឆាប់រហ័ស​។​ ពលរដ្ឋរស់នៅខាងលើបានឲ្យដឹងថា​ ស្រះ​ទឹក​ពួកគាត់គឺបានរីងស្ងួតយូរហើយ​ មួយណាភូមិគាត់ជីកអណ្តូង​ និងស្រះទឹក​មិនងាយចេញទឹកឡើយ​ ហើយពួក​គាត់សង្ឃឹមថា​ ក្រុមការងារ​ គណបក្សប្រជាជន​កម្ពុជា​ ជួយស្តា​ស្រះ​ទឹក​ឲ្យមានជម្រៅជ្រៅជាងមុខ​ ។​

ពួកគាត់​បន្ថែមថា​ ពួកគាត់រស់នៅទីនេះគឺ បានបោះឆ្នោត ជូនសម្តេចតេជោ ហ៊ុន​ សែន​ ជាង២០ឆ្នាំហើយ​ មិនដែល​ខានមួយសន្លឹកណាឡើយ។​ នាឱកាសនោះ​ ក្រុមការងារ បានចែកទឹក​ និងពាំនាំ យកកាដុងជ័រ របស់​ឧបនាយករដ្ឋមន្ត្រី ​កែ​ គឹមយ៉ាន​ ​ចែកជូនពួកគាត់ផងដែរ៕​