(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យមួយឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតំបន់ច្រាំងបាក់នាមាត់ទន្លេបាសាក ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅពេលកើតហេតុនេះ ប្រជាពលរដ្ឋបានគ្នាបាញ់ទឹកពន្លត់ តែអគ្គីភ័យពុំទាន់ថមថយនៅឡើយពោល គឺបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅពីផ្ទះមួយទៅផ្ទះមួយទៀត ដោយផ្ទះប្រជាពលរដ្ឋនៅតំបន់ច្រាំងបាក់ ក្នុងមូលដ្ឋានច្បារអំពៅទី២ សាងសងផ្ទះនៅជាប់ៗរដឹក។

សូមជម្រាបថា តំបន់ច្រាំងបាក់នេះគេសង្កេតឃើញមានអគ្គីភ័យកើតឡើងជាច្រើនលើកច្រើនសារ ក្នុងលក្ខណៈទ្រុងទ្រាយតូចធំ នាពេលកន្លងមក៕