(ភ្នំពេញ)៖ អង្គភាពប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីថ្លែងការណ៍ជាច្រើនភាគ ច្រើនវគ្គ ដើម្បីឆ្លើយតបនឹងរបាយការណ៍ ដែលផ្សព្វដោយអង្គការសង្គមស៊ីវិល មួយក្រុម។ អង្គភាពនេះ បានចាត់ទុករបាយការណ៍របស់សង្គមស៊ីវិល ដែលចេញផ្សាយនាថ្មីៗនេះថា មានលក្ខណៈវាយប្រហារ មកលើរាជរដ្ឋាភិបាលកម្ពុជា។

នៅលើបណ្តាញសង្គម Facebook លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋម​ន្រ្តី បានបង្ហោះនូវសេចក្តីថ្លែងការណ៍នេះ ជាបន្តបន្ទាប់។ លោក ផៃ ស៊ីផាន បានសរសេរថា របាយការណ៍ ដែលចេញដោយសង្គមស៊ីវិល ហើយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជានោះ គឺជារបាយការណ៍ ទិន្នន័យព្រៃ។

លោក ផៃ ស៊ីផាន បានសរសេរថា «អ្វីដែលខ្ញុំបានប្រើពាក្យទិន្នន័យព្រៃ ឬរបាយការណ៍ក្លែង ឬប្រឌិតដើម្បីយកព្រៀប ក្នុងការផ្សព្វផ្សាយព័ត៌មានដែលទិសដៅបំផ្លាញ នូវសេរីភាពទទួលព័ត៌មានពិត និងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាល ដែលបង្កើត និងបញ្ចេញតាមរយៈអង្គការមិនមែនរដ្ឋាភិបាលមួយ ឬក៏បណ្តុំអង្គការក្រៅរដ្ឋាភិបាលមួយក្រុម ដែលមានបំណងចង់អោយទិន្នន័យដែលគេប្រឌិត ឬទនិ្នន័យដែលប្រឌិត ឬទិន្នន័យព្រៃ ជាមួយនឹងនឹងរបាយការណ៍ជាមូលដ្ឋាន ដើម្បីជាយុទ្ធនាការ របស់បណ្តោញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលជាឧបករណ៍របស់ពួកគេ»

លោក ផៃ ស៊ីផាន បានបន្ថែមថា «អ្វីដែលខ្ញុំកត់សំគាល់ឃើញ ដូចជាអង្គការក្រៅប្រទេស ដែលតាំងខ្លួនជាអង្គការអន្តរជាតិ ក៏មាន សកម្មភាព ទិសដៅដូចគ្នា។ ដូច្នេះនៅពេលដែលមានរបាយការណ៍ម្តងៗ ដែលផ្សព្វផ្សាយទិសដៅវាយប្រហារ ឬរបាយការណ៍អវិជ្ជមាន យើងបានឃើញប្រព័ន្ធផ្សព្វផ្សាយ ដែលឧបករណ៍បានបំផុស និងធ្វើអោយអឹងកងនោះ មិនគិតដល់អ្នកតាំងខ្លួនជាអ្នកវិភាគ ដែលគ្មានវិជ្ជាជីវៈ ក្រមសីលធម៌ ចាប់ផ្តើមយករបាណការណ៍នោះ មកបំបែរ និងបំពងអោយមតិសាធារណៈ ដឹង ជឿ ដែលជាមធ្យោបាយបំផុស ឬញុះញ៉ុង»

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ ភាគទី១ និងភាគទី២ ដែលចេញដោយអង្គភាពប្រតិកម្មរហ័ស៖