(បន្ទាយមានជ័យ)៖ ជនសង្ស័យ៥នាក់ រួមជាមួយថ្នាំញៀន មេតំហ្វេតាមីនគ្រាប់ចំនូន៧២គ្រាប់ ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប នៅព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៦ ត្រង់ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ រហូតឈានមកដល់ការបង្ក្រាប ជនសង្ស័យ៥នាក់ រួមជាមួយថ្មាំញៀនប្រភេទមេតំហ្វេតាមីន គ្រាប់ចំនូន៧២គ្រាប់ និងសម្ភារ:សម្រាប់ប្រើប្រាស់ជាច្រើនទៀត។

លោកស្នងការរងបានបន្តថា ជនសង្ស័យ៥នាក់ដែលឃាត់ខ្លួន ទី១ឈ្មោះ ឈឿន សារុន ហៅតៅ ភេទប្រុស អាយុ៤៤ឆ្នាំ (ជួញដូរ) ទី២ឈ្មោះ ភាជ សេរី ភេទប្រុស អាយុ៤៣ឆ្នាំ ទី៣ ឈ្មោះ សុខ ចាន់ដឿន ហៅដាំ ភេទប្រុស អាយុ២៨ឆ្នាំ ទី៤ឈ្មោះ អឿន ភីនឿន ភេទប្រុស អាយុ២៥ និងទី៥ ឈ្មោះ ភិន ផាន់ណូ ភេទប្រុស អាយុ២៦ឆ្នាំ ជនសង្ស័យទាំងអស់នេះ រស់នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះជនសង្ស័យទាំង៥នាក់ រួមជាមួយថ្នាំញៀន ត្រូវបានសមត្ថកិច្ចជំនាញ កំពុងសាកសួរនិងកសាងសំណុំរឿងញ្ជូន ទៅកាន់សាលាដំបូងខេត្ត ចាត់កាតាមផ្លូវច្បាប់៕