(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ តាមរយៈ Facebook របស់ខ្លួន ដោយបញ្ជាក់ពីការ ដាច់ចរន្តអគ្គិសនី អនុស្ថានីយទី៤ (GS4-F2) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដូចជា នៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំនុចភូមិព្រែកហូរខាងកើត និងខាងលិច សង្កាត់ព្រែកហូរ រហូតដល់ រោងចក្រអគ្គិសនីទី១ (C2) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ចាប់ពីចំនុចគល់ស្ពានព្រែកហូរ តាមបណ្ដោយផ្លូវ១១៥ រហូតដល់ ភូមិខ្ពបវែងមួយ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ពេលនេះ ក្រុមការងារបច្ចេកទេសកំពុង ធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីជួសជុលឲ្យឆាប់ មានចរន្តអគ្គិសនីឡើងវិញ។ អាស្រ័យហេតុនេះ សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង៧:១៥នាទី មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី2 (GS2-F13A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនដូចខាងក្រោម៖ ផ្លូវព្រះសីហនុ សង្កាត់វាលវង់, ផ្លូវ១៦៣ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា, ផ្លូវ៣៦០, ផ្លូវ១០៥ សង្កាត់បឹងកេងកងទី២, ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣, ផ្លូវ២៤៥, ផ្លូវ១០១, ផ្លូវ១០៣, ផ្លូវ២២៣, ផ្លូវ៤៣៦ សង្កាត់បឹងត្របែក, ផ្លូវ៦៣, ផ្លូវមុន្នីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ, ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក, ផ្លូវ៤៤០ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីជួសជុលអោយឆាប់មាន ចរន្តអគ្គិសនីឡើងវិញ៕