(ភ្នំពេញ)​៖​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​ (​យប់​១​លើក​)​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ម្នាក់​ រង​របួសធ្ងន់​៤​នាក់​ និង​របួសស្រាល​៦​នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

 ប្រភពព័ត៌មានដដែលបញ្ជាក់ថា ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១២​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​១​លើក​,​ ស្រវឹង​២​លើក​, ​មិន​ប្រកាន់​ស្តាំ​៣​លើក​​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៥​នាក់​។​

​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៤,៣១៨​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៧១៩​គ្រឿង​ និង​ពិន័យ​សរុប​ ២,៥៩៩​គ្រឿង​ ៕​