(សេអ៊ូល)៖ ក្រសួងឧតុនិយម និងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង បានសម្ដែងការសុំទោសចំពោះកំហុស នៃការផ្សាយ​ព័ត៌មាន​ថា មានគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ នៅតំបន់ Hoengseong ខេត្ត Gangwon នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មានយ៉ុនហាប់ ចេញផ្សាយ Update នៅមុននេះបន្តិច។

ក្រសួងឧតុនិយមកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃនេះ (ម៉ោងនៅកូរ៉េខាងត្បូង) មន្ត្រីរបស់ខ្លួនមានកំហុស ដោយផ្ញើទូរសារ​ច្រឡំ (Fax message) ទៅកាន់ស្ថាប័នព័ត៌មានក្នុងស្រុកជាច្រើន ថាមានគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ ដោយនេះជាកំហុស​យ៉ាង​ធ្ងន់ធ្ងរ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងឧតុនិយម បានសរសេរថា៖ «យើងខ្ញុំសម្ដែងនូវការសុំទោស ចំពោះកំហុសដ៏ធ្ងន់ធ្ងរនេះ»។

សូមជំរាបថា នៅរសៀលថ្ងៃនេះ សារព័ត៌មានយ៉ុនហាប់ បានចេញផ្សាយថា មានគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ នៅតំបន់ Hoengseong ខេត្ត Gangwo៕