(សៀមរាប)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចផ្លាស់ប្តូរ នាយកអាកាស​យានយន្តអន្តរ​ជាតិភ្នំពេញ និងសៀមរាប។

លោក ប៊ុន រដ្ឋា អតីតនាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវចូលកាន់ភារកិច្ចថ្មី ជានាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជំនួសលោក ទិត្យ វណ្ណថា ត្រូវប្តូរទៅកាន់ភារកិច្ច ជានាយក​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ នេះបើតាមការបញ្ជាក់របស់ លោក សិរី វត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់អង្គភាព Fresh News។

សូមជម្រាបថា ពិធីប្រកាសចូលកាន់ភារកិច្ចថ្មី របស់នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោក ប៊ុន រដ្ឋា ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី១៨ ខែឧសភានេះ ខណៈពិធីប្រកាស​ចូលកាន់​ភារកិច្ចថ្មី របស់នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំឡើងនៅថ្ងៃទី១៧ ខែឧសភាម្សិលមិញ៕