(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានដីស្រែនៅតំបន់ក្រពើស្គម កៀនស្បូវ និងអូរធ្លាក់ ស្ថិតនៅក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រមាណ១០គ្រួសារ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ក្តីមេត្តាអនុគ្រោះ សណ្ដោសប្រណីទោសដល់ពួកគាត់។

ប្រជាពលរដ្ឋទាំងនោះមានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ លឿ អយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ
២៖ឈ្មោះ ម៉ឺន រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ
៣៖ ឈ្មោះ ញ៉ា ណា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ
៤៖ ឈ្មោះ ផល សុផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
៥៖ ឈោ្មះ សឿត គឹមសួន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែ
៦៖ ឈ្មោះ ធន សុផល ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ លី សាវី
៧៖ ឈ្មោះ សេក លាងហៃ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ គ្រុឌ កូឡា ៨.ឈ្មោះ សេក សុគុន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៩៖ ឈ្មោះ សេក សុខនាង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះ ឈួន រ៉
១០៖ ឈ្មោះ ឈួម ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ

តាមលិខិតរបស់ពលរដ្ឋទាំងនេះបានបញ្ជាក់ដូច្នេះថា៖ «សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ក្តីមេត្តាអនុគ្រោះ សណ្ដោសប្រណីទោស ដល់ពួកយើងខ្ញុំដែលកន្លងមកពួកយើងខ្ញុំ បានប្រព្រឹត្តនូវកំហុសឆ្គងដ៏ធ្ងន់ធ្ងរ។ យើងខ្ញុំទាំងអស់គ្នា សូមសន្យាថា នឹងឈប់ប្រព្រឹត្តអំពើដែលខុសច្បាប់រដ្ឋតទៅទៀតហើយ»

ប្រជាពលរដ្ឋទាំងនោះ ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗ ទទួលបានតសេចក្ដីសុខ សេចក្តីចម្រើន និងសូមបួងសួងឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ៕