ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៤២,៨៦៧នាក់, ដូសទី៣ចំនួន ៩,២៣៩,៨៣៣នាក់ និងដូសទី៤ ចំនួន ២,៥៤៩,៥០៣នាក់ (គិតត្រឹមថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៤២,៨៦៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១៩,៧៩៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៨,៦៦៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧០,៨៧៥នាក់
៤៖ អាយុ៥ឆ្នាំ ៤០៤,៩៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤០៨,៥៦២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ ចំនួន៩,២៣៩,៨៣៣នាក់ និងដូសទី៤ ចំនួន ២,៥៤៩,៥០៣នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕