(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំពិធីបិទផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩នៃខេត្តបាត់ដំបង។

ពិធីបិទនេះបានធ្វើឡើងនាវេលារសៀលថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការនិមន្ត អញ្ជើញចូលរួមលោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះមេគណខេត្ត អនុគណក្រុង ស្រុក ចៅអធិការវត្តក្នុងខេត្ត ព្រះសង្ឃគ្រប់តាមឋានុក្រម គ្រប់អង្គ និមន្តចូលរួមជាង១០០អង្គ\អ្នកផងដែរ។

លោកអភិបាលខេត្តបានអំពាវនាវដល់ព្រះសង្ឃនៅតាវត្តនានាក្នុងខេត្តគ្រប់ព្រះអង្គ បើមានកិច្ចការអ្វីៗផ្សេងៗសូមជួយសហការជាមួយអាជ្ញធរដែនដី រដ្ឋបាលតាមមូលដ្ឋាន ដើម្បីថ្នាក់ដឹកនាំខេត្តជួយសហការដោះស្រាយប្រគេន តាមលទ្ធភាព។

លោកបានសំណូមពរដល់ព្រះសង្ឃក្នុងកិច្ចបិទសន្និបាតនេះ ពីរឿងគ្រោះថ្នាក់ចរាចរណ៍នៅតែមានបញ្ហាប្រឈមនៅឡើយ ដូច្នេះសូមព្រះអង្គជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងបញ្ហាផ្សេងៗទៀត សូមពិនិត្យឲ្យបានហ្មត់ចត់ច្បាស់លាស់ មុននឹងអនុញ្ញាតឲ្យចូលសាងផ្នួសគឺមិនត្រូវយកអតីតអ្នកញៀនថ្នាំញៀនចូលបួសបានឡើយ។ ថានៅមិនទាន់បួសជាសង្ឃបានសេពនិងលក់ថ្នាំញៀនគ្រាន់បន្តិច វត្តខ្លះមានធ្លាប់ញៀនថ្នាំស្រាប់ហើយបានចូលសាងផ្នួសជាសង្ឍហើយនៅតែសេពនិងលក់ថ្នាំថែមទៀតផង។

លោកបានបន្តថា ព្រះសង្ឍមានចូលរួមបញ្ហាអនាម័យ បរិស្ថាននៅតាមវត្តអារាមនានា។ ពិសេសសព្វថ្ងៃមានសម្រាមដល់ជិត២០០តោនក្នុង១ថ្ងៃនៅខេត្តបាត់ដំបង យើងត្រូវចេះញែកសម្រាម ទុកដាក់ឲ្យបានល្អ ដែលមានទីតាំងធុងសម្រាមនៅតាមគោលដៅ ទុកឲ្យក្រុមហ៊ុនមកប្រមូល
យកទៅកែឆ្នៃតាមជំនាញបច្ចេកទេសសម្រាមនេះ។

លោក សុខ លូ បានទូលប្រគេនដល់ព្រះសង្ឍក្នុងពិធីបិមហាសន្និបាតនេះថា នៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២២ នេះ ខេត្តយើងបានបើកយុទ្ទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ទូទាំងខេត្ត ជាដូសជម្រុញ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឍនិមន្តនិងអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្ការការពារ នៃការឆ្លងរោគកូវីដ១៩ អស់ប្រសិទ្ធភាពសម្រាប់អ្នកដែលបានទទួលចាក់វ៉ាក់សាំងរួចហើយ។៕