(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៧ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, ជួញដូរ៣ករណី និងដឹកជញ្ជូនរក្សាទុក៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៣នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៦៤៧ករណី ឃាត់មនុស្ស៦,១៩១នាក់ (ស្រី៣៩១នាក់)៕