(បាត់ដំបង)៖ អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាជាង៥លានរៀលរបស់លោក ចៅ យុត្តិបុត្រ នាយកទីចាត់ការផែនការរួមនិងគ្រុប Telegram លោកឧកញ៉ា ប៉ោ សំអឿន បានប្រគល់ដល់ដៃលោកយាយអាយុ ៩៦ឆ្នាំចាស់ជរាគ្មានទីពឹង ស្ថិតនៅភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣០ ខែឧសភា២០២២។

លោកឧត្តមសេនីយ៍ទោ ភាវ ពិសិដ្ឋ បានឲ្យដឹងថា ក្រុមការងាររបស់លោកតែចុះដោយផ្ទាល់នាំយកអំណោយរបស់លោក ចៅ យុត្តិបុត្រ នាយកទីចាត់ការផែនការ និងជានាយរងសេនាធិការអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧកញ៉ា ថាច់ សុខវិជ័យ, អ្នកឧកញ៉ា ប៉ោ សំអឿន, ឧកញ៉ា ឡេង ហួរ, លោក តាំង សុខឃី, ឧកញ៉ា ជា សុខឃាង, លោក នួន ប៊ុនថេត, ឧកញ៉ា សៀន សុខា ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក បន្ទាប់ពីទទួលបានព័ត៌មាន ជាក់លាក់។

ជាក់ស្តែងលោកយាយ ឈ្មោះ រាង អាយុ៩៦ឆ្នាំ ចាស់ជរាគ្មានកូនចៅរស់នៅម្នាក់ឯងលើផ្ទះខ្ទមដែលបានលក់ឲ្យគេហើយ នៅក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានលោក និងអ្នកឧកញ៉ា ឧកញ៉ ទទួលបាន
ព័ត៌មាននេះបានចាត់លោក និងក្រុមការងារនាំយកអំណោយដែលរួមមាន៖ ថវិកាចំនួន ៥,៧០០,០០០ រៀល- រទេះរុញចំនួន០១ -អង្ករចំនួន ០៦ បេ- មីចំនួន ៥កេស- ត្រីខចំនួន ៥យួ- ទឹកត្រី ចំនួន ៥យួ- ទឹកស៊ីអ៉ីវចំនួន ៥យួ - ភេសជ្ជៈចំនួន ៥កេស- ទឹកសុទ្ធចំនួន១៥ កេស-ស្ករស ៥គីឡូ- ប៊ីចេង ៥កញ្ចប់។ ក្នុងនោះ ឧកញ៉ា ឡេង ហួរ ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ Bue Sea សំរាប់លោកយាយផងដែរ។

ជាមួយនឹងអំណោយទាំងនេះប្រជាពលរដ្ឋដែលរស់នៅជិតខាងតែងផ្តល់បាយទឹកជូនលោកយាយក៏ដូចជាអាជ្ញាធរឃុំរការ បានថ្លែងអំណរអរគុណដល់ក្រុមការងារ និងសប្បុរសជនផ្សេងទៀត ដែលបាននាំយកអំណោយយ៉ាងច្រើនជូនលោកយាយ។

សូមបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយគ្រុបតេឡេក្រាមអ្នកឧកញ៉ា ប៉ោ សំអឿន, ឧកញ៉ា ថាច់ សុខវិជ័យ ជាបន្តបន្ទាប់តែងតែផ្ដល់ជូនអំណោយមនុស្សធម៌ជូន ជនរងគ្រោះ ជនចាស់ជរាគ្មានទីពឹង មិនគិតពីសាសនា ពណ៌សម្បុរអ្វីឡើយ ទាំងនេះគឺបណ្ដាលមកពីកត្តាសុខសន្តិភាព។ ក្នុងនោះដែរលោក ចៅ យុត្តិបុត្រ នាយរងសេនាធិការចម្រុះនឹងជានាយកទីចាត់ការផែនការអគ្គបញ្ជការរួមនិងក្រុមការងារក៏តែងតែផ្តល់នូវជំនួយមនុស្សធម៌ជាបន្តបន្ទាប់ ដល់ជនរងគ្រោះ ជនងាយរងគ្រោះជាមួយនឹងគ្រុបតេឡេក្រាមអ្នកឧកញ៉ា ប៉ោ សំអឿន ជាបន្តបន្ទាប់ផងដែរ៕