(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់ ៦,៧ រ៉ិចទ័រ បានវាយប្រហារប្រទេសអេក្វាទ័រ (Ecuador) បន្ថែមទៀតហើយ បន្ទាប់ពីបានរងគ្រោះខ្លាំងបណ្តាលឲ្យមនុស្សជិតមួយពាន់នាក់ស្លាប់ និងរបួសរាប់ម៉ឺននាក់ផ្សេងទៀតកាលពីខែមុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។

យោងតាមក្រុមព្យាករណ៍ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថាគ្រោះរញ្ជួយដីលើកនេះបាន កើតឡើងនៅភាគខាងលិចប្រទេស ដែលទំនងជាក្បែរតំបន់ដែលទទួលរងគ្រោះកាលពីលើកមុន ហើយវាបានញ័ររញ្ជួយដីចេញពីជម្រៅដី ២៨គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីការខូចខាត និង មនុស្សរងគ្រោះនោះទេ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕

រូបភាពរញ្ជួយដីចាស់