(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ២៤ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ៣នាក់

២៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៨លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

៣៖ សម្តេចតេជោ ហ៊ុន សែន៖ សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុន ដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព

៤៖ លោក បៃដិន និយាយថា អាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៉ីឲ្យអ៊ុយក្រែននោះទេ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងអនុវត្តសិទ្ធិធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើង

៦៖ WHO និយាយថា ការផ្ទះឡើងនៃជំងឺអុតស្វា ទំនងនឹងមិននាំឱ្យកើតមានជំងឺរាតត្បាលសកលថ្មីទេ

៧៖ សម្តេចនាយករដ្ឋមន្ត្រី៖ កម្ពុជាបានបោះជំហានទៅមុខទៅមុខក្នុងឆន្ទៈរួមគ្នាលុបបំបាត់អំពើហិង្សា និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ

៨៖ បេឡារុស នឹងធ្វើសមយុទ្ធកែនកងទ័ព នៅក្បែរព្រំដែនអ៊ុយក្រែន, នេះបើតាម BelTA

៩៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវចំនួន១៤ចំណុច ដល់អ្នកពាក់ព័ន្ធ ដើម្បីបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេសកុមារី និងកុមារជនជាតិភាគតិច

១០៖ ប៉ារីស អំពាវនាវឱ្យមានការស៊ើបអង្កេត ក្រោយអ្នកកាសែតបារាំងម្នាក់ស្លាប់ នៅអ៊ុយក្រែន

១១៖ លោក អៀ ចាន់ណា តំណាងយុវជនអតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសន័រវេ ត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងបទ «រួមគំនិតក្បត់»

១២៖ តម្លៃប្រេងឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង២ខែ មុនកិច្ចប្រជុំសហភាពអឺរ៉ុបស្តីពីទណ្ឌកម្មលើរុស្ស៊ី

១៣៖ កម្ពុជាប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីការកសាងសហគមន៍អាស៊ាន កាន់តែប្រសើរឡើង

១៤៖ សហភាពអឺរ៉ុបបរាជ័យក្នុងការឯកភាពគ្នាលើការហាមឃាត់ពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី

១៥៖ មន្ត្រី៖ ការបោះផ្សាយមូលបត្ររដ្ឋ ៣០០លានដុល្លារ ត្រូវធ្វើឡើងនៅខែមិថុនាខាងមុខនេះ

១៦៖ មេដឹកនាំសហភាពអឺរ៉ុប ព្រមព្រៀងគ្នា «ជាគោលការណ៍» លើការបញ្ឈប់ការនាំចូលប្រេងពីរុស្ស៉ី

១៧៖ ការឡើងថ្លៃសម្ភារៈសំណង់ មិនបានជំរុញឱ្យតម្លៃលំនៅឋានឡើងថ្លៃតាមនោះទេ

១៨៖ ថៃ៖ មនុស្ស ៣,៩៥៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៩៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ពីថ្ងៃទី១-៧ ខែមិថុនា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

២០៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦,៨៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧នាក់ស្លាប់ ក្នុង១ថ្ងៃ

២១៖ ភ្ញៀវទេសចរជាង ១ម៉ឺននាក់ ដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត នៅចុងសប្តាហ៍ទី៤ ខែឧសភា

២២៖ ជប៉ុនគាំទ្រការសម្រេចចិត្តរបស់ EU ក្នុងការហាមឃាត់លើ ការនាំចូលប្រេងរុស្ស៉ី

២៣៖ តៃវ៉ាន់សម្រេចផ្អាកការបង្វឹកពីឡុត ក្រោយករណីធ្លាក់យន្តហោះ ដែលផ្តាច់ជីវិតពីឡុតម្នាក់

២៤៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ នឹងជួបជាមួយលោក បៃដិន ដើម្បីពិភាក្សាអំពី ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក

- ព័ត៌មាន Fresh News Plus

១៖ អតីត CEO ក្រុមហ៊ុន Disney លោក Bob Iger ចំណាយលុយដ៏ច្រើនសន្ធឹកដើម្បីទិញភាគហ៊ុនក្រុមហ៊ុនឌីហ្សាញអនឡាញដ៏ល្បីរបស់អូស្រ្តាលី Canva

២៖ ក្លិបបាល់ទាត់ Chelsea ត្រូវបានលក់ទៅឲ្យវិនិយោគិនអាមេរិកជាផ្លូវការ ក្នុងតម្លៃជាង ៥ពាន់លានដុល្លារ

៣៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់អាមេរិក កំពុងរង់ចាំវត្តមានរបស់ BTS នៅសេតវិមាន ដែលជាឱកាសកម្របានជួបក្រុមនេះផ្ទាល់

៤៖ ShareChat ទទួលបានទុនវិនិយោគបន្ថែម ៣០០លានដុល្លារអាមេរិកពី Google និងក្រុមហ៊ុនផ្សេងទៀត


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)