(កណ្តាល)៖ នៅថ្ងៃ ចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ លោក គង់ វិបុល អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម តំណាងលោកអ គ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានអញ្ជេីញចុះជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាតាមមណ្ឌលសកម្មភាពបក្សចំនួន១០ឃុំ នៃស្រុកល្វាឯម ខេត្តកណ្តាល។

ឃុំទាំង ១០នោះមាន ឃុំអរិយក្សត្រ សារិកាកែវ ពាមឧកញ៉ាអុង កោះរះ ថ្មគរ ទឹកឃ្លាំង បឹងគ្រំ ល្វាសរ កោះកែវ និងសំបួរ។

លោកបានថ្លែងថា ការបោះឆ្នោតគាំទ្រ ជូនដល់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តបំពេញភារកិច្ច បម្រើដល់បងប្អូន ធានាបាននូវ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ សង្កាត់។

លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក និងសូមបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕