(ភ្នំពែញ)៖ ថ្នាក់ដឹកនាំ និងសមាជិក សសមាជិកាខ្មែរ-ឥស្លាម (វិហាររ៉ហ្វីអះ) ស្ថិតក្នុងភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាម ប្តេជ្ញាបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ខ្មែរឥស្លាម នៅវិហាររ៉ហ្វីអះ នាថ្ងៃទី២៩ និងថ្ងៃទៅ៣០ ខែឧសភា ឆ្នាំ២០២២ សាសនិកឥស្លាមក្នុងសហគមន៍ បានប្រកាសពីការបន្តការគាំទ្រដោយឥតងាករេ ដល់គណបក្សប្រជាកម្ពុជា ដែលមានសម្ដេចតេជោជាប្រធាន។

លោក ស្រេន សុព្រី ប្រធានគណចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប តំណាងលោក នួន ពុទ្ធារ៉ា ប្រធានគណបក្សក្រុងសៀមរាប និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងជាប្រធានសម្ព័ន្ធយុវជនមុស្លិមក្រុងសៀមរាប បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព សេរីភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ស្រេន សុព្រី បានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន លោកបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ នេះគោលនយោបាយដ៏ឆ្លាតវៃរបស់ថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ។

ជាមួយនេះ លោករំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ៕