(កំពង់ឆ្នាំង)៖ លោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក-សមាជិកា ឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

ជាមួយគ្នានេះ លោក សូ ស៊ីនួន ក៏បានដឹកនាំ លោក-លោកស្រី សមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត មូលដ្ឋាន ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ (អង្គបោះឆ្នោត) នៅតាមគោលដៅនានា ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ផងដែរ។

ដោយឡែកក្រុមការងារ បើកកិច្ចប្រជុំដាក់ចេញនូវកម្មវិធីការងារចាំបាច់មួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៖

១៖ បន្តជំរុញចលនាដល់ប្រជាពលរដ្ឋចេះគូសសន្លឹកឲ្យបានត្រឹមត្រូវ និងត្រៀមឯកសារសម្គាល់អត្តសញ្ញាណសម្រាប់បោះឆ្នោត និងថ្ងៃទៅបោះឆ្នោត។
២៖ ត្រៀមរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅទីស្នាក់ការគណបក្សឃុំ និងដង្ហែក្បួនព្យុះហយាត្រាក្នុងភូមិសាស្ត្រឃុំ។
៣៖ ត្រៀមលក្ខណៈនូវមធ្យោបាយគាំទ្រជូនប្រជាពលរដ្ឋ បានទៅដល់ទីតាំងបោះឆ្នោត (ក្រុមការងារទទួលបន្ទុកតាមគោលដៅនីមួយៗទាំងជើងទឹក និងជើងគោក)។
៤៖ ក្តាប់ព័ត៌មានចេញ-ចូលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសអ្នកចំណាកស្រុកទៅប្រកបរបរផ្សេងៗ និងបន្តក្តាប់នូវបញ្ហាប្រឈមនានាចំពោះមុខផងដែរ៕