(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី និងជួញដូរ២ករណី និងឃាត់ខ្លួនជនសង្ស័យ២២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៦២៥ករណី ឃាត់មនុស្ស៦,១២៧នាក់ (ស្រី៣៨៩នាក់)៕