(ភ្នំពេញ)៖ នៅក្នុងកម្មវិធីកិច្ចពិភាក្សារបស់ Fresh Talk កាលពីចុងសប្តាហ៍មុននេះ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ បានបង្ហាញទស្សនៈរបស់លោក ចំពោះការប្រកួតប្រជែងឥទ្ធិពលយ៉ាងខ្លាំងក្លារវាង ប្រទេសសម្ព័ន្ធ Quad និង មហាយក្សចិន នាពេលនេះ។

អ្នកជំនាញរូបនេះបានលើកឡើងថា ការដាក់ចេញគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិនដោយផ្សាភ្ជាប់ទំនាក់ទំនង និងពាណិជ្ចកម្មជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក បានធ្វើឱ្យ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត មិនសប្បាយចិត្ត ហើយយល់ថា ជាបង្កឱ្យប៉ះពាល់ដល់សកម្មភាពរបស់ពួកគេ ដែលទាមទារឱ្យពួកគេ ពង្រឹងសកម្មភាពប្រឆាំងចិនឡើងវិញ៕

សូមទស្សនាការវិភាគរបស់លោក ម៉ារ យ៉ារិទ្ធ៖