(កំពង់ស្ពឺ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពី លោក លោកស្រី សមាជិក សមាជិកកាកបាទក្រហមកម្ពុជា មន្ដ្រីរាជការ អាជ្ញាធរខេត្តកំពង់ស្ពឺ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ៕