(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧១៧,២៥១នាក់ (ស្លាប់ ៤៣,០៧៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៥៤,៤១៥នាក់ (ស្លាប់ ១៥៦,៥៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៥០៣,៧៣៤នាក់ (ស្លាប់ ៣៥,៦៦៥នាក់)
* ថៃ ឆ្លងចំនួន ៤,៤៤៦,៥០២នាក់ (ស្លាប់ ៣០,០០១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៩០,២៥៤នាក់ (ស្លាប់ ៦០,៤៥៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,២៩៥,៩២០នាក់ (ស្លាប់ ១,៣៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៣១៥នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៩,៩៦៥នាក់ (ស្លាប់ ៧៥៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤៨,០៨៩នាក់ (ស្លាប់ ២២៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕