(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីអភិរក្សនៅបឹងទន្លេសាប ជូនពលរដ្ឋដែលកាន់កាប់ចាប់ពី១០ឆ្នាំឡើង http://fna.asia/396caf9

២៖ អ្នកនាំពាក្យស្ថានទូត៖ សហរដ្ឋអាមេរិក កំពុងបន្តស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅ សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន http://fna.asia/b4d43f0

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ ហើយចិនក៏មិនដាក់អន្ទាក់បំណុលកម្ពុជាដែរ http://fna.asia/1c9ab87

៤៖ ក្រសួងមហាផ្ទៃ ស្នើគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តឱ្យត្រឹមត្រូវតាមលក្ខន្ដិកៈ ជុំវិញភាពមិនប្រក្រតីក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានបក្ស http://fna.asia/afbdab4

៥៖ ឆ្លើយតបសំណួរក្នុងសន្និសីទអន្តរជាតិ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបន្តវេនដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត ចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ http://fna.asia/49b9cdc

៦៖ គ.ជ.ប៖ មាន៣៣បណ្តឹង តាំងពីថ្ងៃឃោសនាបោះឆ្នោត, ភាគច្រើនបក្សប្រជាជន ប្តឹងបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមើលងាយ http://fna.asia/4588b11

៧៖ មនុស្សជំនិតបំផុតរបស់ កឹម សុខា ប្រកាសថា អ្វីដែលបក្សភ្លើងទៀនកំពុងឃោសនាថា បក្សខ្លួន និងបក្សសង្រ្គោះជាតិ គឺតែមួយ គឺជាអំពើបោកប្រាស់ និងបំភ័ន្តមតិ, សូមកុំធ្វើនយោបាយទុច្ចរិត! http://fna.asia/4fe007f

៨៖ បង្ក្រាបមន្ទីរពិសោធន៍កែច្នៃផលិតគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១.៤តោន និងសារធាតុគីមីជាង១១តោន នៅភ្នំពេញ និងកំពង់ស្ពឺ http://fna.asia/fa80382

៩៖ ៥ខែដើមឆ្នាំនេះ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កើនឡើង៨០០% http://fna.asia/5f4ef3d

១០៖ អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្តើម ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ http://fna.asia/2730699