(ភ្នំពេញ)៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រកាសពីរៀបចំកម្មវិធីប្រឡងចម្រៀងសម័យ បុរាណ ពានរង្វាន់ «អរគុណសន្តិភាព» ក្រោមការឧបត្ថម្ភពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសប្បុរសជននានា ដើម្បីអបអរសាទរខួបទី៤៥ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧- ២០ មិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

បើតាមការជូនដំណឹង កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបម្រើការកម្សាន្ត សប្បាយដល់ទូរទស្សនិកជន និងការរំលឹកនឹកដល់គុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុន ដឹកនាំ តស៊ូ រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសជាតិឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃ។

ពានរង្វាន់ «អរគុណសន្តិភាព»៖

* អ្នកទទួលបានជ័យលាភីលេខ ០១ ទទួលបានពាន០១ អមដោយថវិកា ៤៥លានរៀល។
* អ្នកទទួលបានជ័យលាភីលេខ ០២ ទទួលបានពាន០១ អមដោយថវិកា ២០លានរៀល។
* អ្នកទទួលបានជ័យលាភីលេខ ០៣ ទទួលបានពាន០១ អមដោយថវិកា ១២លានរៀល។

ការចុះឈ្មោះប្រកួតប្រជែង ចាប់ពីការផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។ វគ្គជម្រុះនឹងធ្វើឡើងនៅស្ទូឌីយ៉ូលេខ១ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងការប្រឡងបញ្ចប់ស្វែងរកម្ចាស់ជ័យលាភីជាមួយ ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹសម្រាប់ ពានរង្វាន់ « អរគុណសន្តិភាព» នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ។

បេក្ខជន បេក្ខនារីដៃមានសមត្ថភាពដោយគ្រាន់ជ្រើសរើសចម្រៀង ដែលខ្លួនពេញចិត្ត រួចថតច្រៀងមុខកាមេរ៉ាទូរស័ព្ទ ផ្ញើមកកាន់តេឡេក្រាមលេខ 098 390 893 ជាការស្រេច៕