(កំពង់ស្ពឺ)៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ហុក គ្រី ប្រធានគណៈកម្មាធិការមូលដ្ឋានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិក-សមាជិកាធ្វើយុទ្ធនាការបិទការឃោសនារកសំឡេងឆ្នោតរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រោមវត្តមានចូលរួមជាធិបតីភាពពីសំណាក់លោក ព្រំ វណ្ណៈ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានសមាជិក-សមាជិការចូលរួមសរុបប្រមាណជា៤៥០នាក់ ដើម្បីដង្ហែរក្បួនផ្សព្វផ្សាយអំពីថ្ងៃបោះឆ្នោត និងសូមឱ្យកម្មករកម្ម-ការិនីតាមរោងចក្រសហគ្រាសទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ការិយាល័យបោះឆ្នោតនៅទូទាំងឃុំស្នំក្រពើមានចំនួន២៥ការិយាល័យ លើភូមិចំនួន២៤ភូមិ នៃឃុំស្នំក្រពើ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ។

ពិធីដង្ហែក្បួនបិទយុទ្ធនាការរកសំឡេងឆ្នោតនៅពេលនោះដែរ គឺបានដំណើរការប្រកបដោយសន្តិវិធី និងមានការចូលរួមគាំទ្រស្រឡាញ់ពេញចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺផងដែរ៕