(ញូវយ៉ក)៖ បេក្ខជនប្រធានាធិបតីអាមេរិក ដ៏លេចធ្លោរបស់គណបក្សសាធាណរដ្ឋលោក ដូណាល់ ត្រាំភ៍ (Donald Trump) បានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកំពូល ផុត​លេខរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស់ កន្លងមក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។

ការថ្លែងរបស់លោក ត្រាំភ៍ ខាងលើនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters ហើយលោកក៏មានបំណងលើកយកបញ្ហានៃការប្រែប្រួលអាកាសធាតុ មកពិភាក្សាជាមួយលោក គីម ជុងអ៊ុន ប្រសិនបើមហាសេដ្ឋីទីក្រុងញូវយ៉ក រូបនេះជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។

លោកត្រាំភ៍ បានបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងនិយាយជាមួយលោក គីម ជុងអ៊ុន ហើយវានឹងមិនមែន ជាបញ្ហាអ្វីឡើយ ដោយគ្រាន់តែនិយាយជាមួយលោកនោះ»។ បន្ថែមពីនេះទៀត លោកត្រាំភ៍ ក៏មានបំណង លុបចោលការយល់ព្រមរបស់អាមេរិក ដែលបានឲ្យរុស្ស៊ី គ្រប់គ្រងតំបន់ភាគខាងកើត អ៊ុយក្រែននោះផងដែរ ព្រោះវាបានបង្កផលប៉ះពាល់ខ្លាំងណាស់ដល់កំណែទម្រង់ លើវិស័យហិរញ្ញវត្ថុរបស់អាមេរិក។

គួរបញ្ជាក់ថា រដ្ឋបាលរស់លោក អូបាម៉ា ត្រូវបានគណបក្សសាធារណរដ្ឋរិះគន់ថាបានបរាជ័យក្នុង ការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងកូរ៉េខាងជើង។ លោក ត្រាំភ៍ បានថ្លែងទៅកាន់អ្នកគាំទ្រថា បញ្ហាកូរ៉េខាងជើង គឺជារឿងសំខាន់ដែលត្រូវដោះស្រាយ តាមរយៈកិច្ចពិភាក្សាផ្ទាល់ជាមួយមេដឹកនាំ កំពូល ទើបបញ្ហានានាក្នុងពេលរាប់សិបឆ្នាំកន្លងមកនេះ អាចដោះស្រាយទៅបានដោយរលូន៕