(បាត់ដំបង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរតំណែងប្រធានមន្ទីរ ព័ត៌មានខេត្តបាត់ដំបងថ្មី គឺលោកស្រី ប៉ុក ច័ន្ទធារី ត្រូវជំនួស លោក គ្រី ចំរើន ដែលជាប្រធានមន្ទីរចាស់ ត្រូវបានចូលនិវត្តន៍។

ក្នុងពិធីប្រកាសផ្ទេរតំណែង និងភារកិច្ចនេះ ក៏មានការចូលរួមពី លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រតិភូមកពីក្រសួង ថ្នាក់ដឹកនាំ មន្រ្តីរាជការ នានាជុំវិញខេត្តជាច្រើនរូបទៀត៕