(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនទឹកសុទ្ធ Angkorpuro បានផ្តល់ទឹកសុទ្ធចំនួន ៥០០០កេស ស្មើនឹង៤៥០០០លីត្រនិងទឹកស្អាត ជាច្រើនស៊ីតែន ជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរអង្គរ តាមរយៈលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផ្តល់ជូនប្រជាពលរដ្ឋខេត្ត បន្ទាយមានជ័យ កំពុងប្រឈមនិងទឹកប្រើប្រាស់់ និងបរិភោគប្រចាំថ្ងៃ​​​។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអណរអគុណ ចំពោះក្រុមហ៊ុនស្រាបៀរអង្គរ តាមរយៈលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មចែកជូនពលរដ្ឋ កំពុងប្រឈមទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ៕