(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុបមាន៣០២,៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧,៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៤៧៧នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៩,៤២១នាក់
* ខេត្តបាត់ដំបង ៣៨,២១០នាក់
* រាជធានីភ្នំពេញ ៣៧,១៥២នាក់
* ខេត្តកំពត ៣០,១០៥នាក់
* ខេត្តកែប ២៣,៨៤៩នាក់
* ខេត្តសៀមរាប ២២,៩៤៣នាក់
* ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា នេះជាសប្តាហ៍ទី៥ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង៣០ម៉ឺននាក់ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី១៥ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩។

បើតាមលោក ថោង ខុន ចុងសប្តាហ៍កន្លងមក ក៏ជាថ្ងៃបើកយុទ្ធនាការបោះឆ្នោតដែលមានការធ្វើដំណើររបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមការងារចុះមូលដ្ឋាននានានៅតាមរាជធានី-ខេត្តផងដែរ៕