(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា សមាជិក សមាជិកាទាំងអស់ត្រូវប្តេជ្ញាចិត្តដណ្ដើមប្រៀបឈ្នះនិងជោគជ័យជូនគណបក្ស។

លោកស្រីបានថ្លែងយ៉ាងដូច្នេះ នៅកិច្ចប្រជុំប្រចាំខែរបស់គណបក្សស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២២។

ជាមួយគ្នានេះ លោកស្រីបានកើតសរសើដល់ក្រុមការងារដែលបានលះបង់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឲ្យបានលឿន និងត្រូវរាយការណ៍បន្តទៅថ្នាក់លើជួយដោះស្រាយ។

លោកស្រីបន្តថា គណបក្សប្រជាជនកម្ពុជាបានលះបង់និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានប្លាស់ប្ដូពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព។

លោកស្រីបន្តទៀតថា អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យមើលប្រជាពលរដ្ឋដែលមិនទាន់មានមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឬមានដែរតែហួសសុពលភាព ឬបាត់ ឬខូច ត្រូវចាត់ចែងជួយពួកគាត់ឲ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ អ) ឲ្យបានទាន់ពេលវេលាក្នុងការបម្រើ ឲ្យការបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនិងជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕