(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ ខែឧសភានេះ អាជ្ញាធរនឹងបិទជាបណ្តោះអាសន្ន ការចេញចូលនៅចំណុច ឆ្នេរចុងអូរឈើទាល (អតីតដីតំបន់អភិវឌ្ឍអារីស្តុន) ដើម្បីឲ្យអ្នកបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធរៀប​ចំ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចេញចូល និងសួនច្បារជាដើម នៅតាមឆ្នេរនេះឲ្យមានសោភ័ណភាព ទុកជាសម្បត្តិសាធារណៈ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបិទរបងស័ង្កសីនេះ នឹងបើកឲ្យសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិចូលកម្សាន្តដូចធម្មតា នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីរៀបចំកែលម្អបានចប់សព្វគ្រប់៕