(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមប្រកាសជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៦ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៤ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ និងថ្នាក់បណ្ឌិត ជំនាន់ទី១-ទី២ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យទាំងអស់ ឱ្យបានជ្រាបថា សាកលវិទ្យាល័យ នឹងរៀបចំពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រព្រឹត្តទៅនា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ នៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ)។

អាស្រ័យហេតុនេះ សូមនិស្សិតជ័យលាភីទាំងអស់ អញ្ជើញមកចុះឈ្មោះដើម្បីទទួលយក អាវ និងមួក សម្រាប់ពាក់ចូលរួមក្នុងពិធី ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ជាកំណត់៕