(បេកាំង)៖ ការនាំចូលដំបូង នៃករណីវីរ៉ុស Zika ត្រូវបានកើតឡើង នៅក្នុងរដ្ឋធានី Beijing ប្រទេសចិន នៅថ្ងៃអាទិត្យ នេះបើតាមប្រភពពី គណៈកម្មការ គ្រោងសុខភាព និងគ្រួសារប៉េកាំង ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

អ្នកជំងឺមានអាយុ២៩ឆ្នាំ ជាស្ត្រីមកពីភាគខាងកើត ខេត្ត Shandong ដោយមានកន្ទួលលើស្បែក និងផ្តាសាយ នៅប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី១១ឧសភា (ម៉ោងក្នុងតំបន់) ហើយបានវិលត្រឡប់មកកាន់ប្រទេសចិនវិញ នៅថ្ងៃទី១៣ឧសភា (ម៉ោងនៅប៉េកាំង)។ នាងត្រូវបានរកឃើញថា មានវីរ៉ុសកើតចេញពីសត្វមូសនេះ ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ។ ប៉ុន្តែក្រុមមន្ត្រីជំនាញ មកពីគណៈកម្មការនេះបានបញ្ជាក់ថា ការរីករាលដាលបន្ថែមទៀត នៃវីរ៉ុសមួយនេះ ក្នុងទីក្រុង Beijing គឺមានកម្រិតទាប៕