(សៀមរាប)៖ លោក សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកជីក្រែង និងជាប្រធានក្រុមការងារចុះជួយឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណត្តិទី៥ ដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ពិធីនេះមានការចូលរួមពីអ្នកអមដំណើរចំនួន ១៨នាក់, ក្រុមប្រឹក្សាស្រុក និងយុវជនស្រុក ៣នាក់, ក្រុមប្រឹក្សាឃុំ និងក្រុមការងារ ៩នាក់, លោកគ្រូ ៧៦នាក់, អ្នកគ្រូ ៤២នាក់, មណ្ឌលសុខភាព ២នាក់, សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ ១៨៩នាក់ សរុប ២៩៧នាក់។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕