(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣ នឹងត្រូវប្រឈមមុខចំពោះការ ចោទប្រកាន់នានាតាមផ្លូវច្បាប់ បន្ទាប់ពីលោកផុតអណត្តិ នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

សមាជិករដ្ឋសភាដែលទើបជាប់ឆ្នោតថ្មី បានថ្លែងដោយសូមមិនបញ្ចេញឈ្មោះថា លោក អាគីណូ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Florencio Abad ព្រមទាំងសមាជិកគណរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលោក អាគីណូ មួយចំនួនទៀត នឹងត្រូវប្រឈមមុខចំពោះការចោទប្រកាន់ ជុំវិញការបង្កើតកម្មវិធី ចំណាយថវិកាជាតិដើម្បី បង្កើនល្បឿនសេដ្ឋកិច្ចហៅកាត់ថា DAP។

DAPត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលលោក អាគីណូ ដើម្បីបង្កើនការចំណាយទៅលើ គម្រោងការជម្រុញល្បឿនសេដ្ឋកិច្ច​ កាលពីចុងឆ្នាំ២០១១ រហូតដល់ឆ្នាំ ២០១៣។ បើតាមច្បាប់ របស់ហ្វីលីពីន ប្រធានាធិបតីហ្វីលពីនដែលផុតអណត្តិត្រូវតែ ចេញមកប្រឈមមុខ ប្រសិនមានការចោទប្រកាន់នានា៕