(ភ្នំពេញ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​​ ខណៈអ្នកបើកបររថយន្ដធុនធំក្រឡុកសីុម៉ង់ត៍ របស់ក្រុមហ៊ុនជីធានស្រវឹងស្រាជោគជាំ បានបើកបុករះរថយន្ដ៣គ្រឿងនិង ម៉ូតូ១គ្រឿងជាបន្តបន្ទាប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចតៃកុងរថយន្ដបានរត់គេចខ្លួនបាត់ស្រមោល តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បាននិយាយថា រថយន្តបង្កជាប្រភេទរថយន្ដក្រឡុកសីុម៉ង់ត៍ធុនធំ របស់ក្រុមហ៊ុនជីធាន ពាក់ស្លាកលេខភ្នំពេញ៥A០២៦៩។

ដោយឡែកអ្នក បើកបរមិនត្រូវបានស្គាល់ពីអត្តសញ្ញាណ្ណនោះទេ ពីព្រោះក្រោយកើតហេតុបានបើកទ្វាររថយន្ដ រត់គេចខ្លួនបាត់ស្រមោលទៅហើយ។

ចំណែករថយន្ដរងគ្រោះ៖ទី១ម៉ាកទួរីសជាប្រភេទ រថយន្ដរត់ឈ្នួលពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ២Y៤ ៧៦៦ អ្នកបើកបររថយន្ដឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៉ី ស្នាក់នៅខេត្តកំពង់ចាម។

រថយន្ដរងគ្រោះទី២ម៉ាក SIENNA ពណ៍ស ពាក់ស្លាក លេខភ្នំពេញ២X៨៧២១ អ្នកបើកបររថយន្ដមិនបានប្រាប់ ពីអត្តសញ្ញាណ្ណនោះទេព្រោះខ្លាចអ្នកកាសែត និងទូរទស្សន៍យកឈ្មោះគាត់ទៅផ្សាយ។ ម៉ូតូរងគ្រោះទី៣ម៉ាកសង់ឌ្រីម C១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១H៦២៩០ អ្នកបើកបរឈ្មោះរ៉ាក់ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាបុគ្គលិកក្រសួងការងារ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្ដរងគ្រោះទី៤បាន ចតចោលនៅខាងមុខផ្ទះជារថយន្ដម៉ាកម៊ាក់ស៉ឺដេះ ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២C៧០៥៩ ម្ចាស់រថយន្ដ ឈ្មោះវិបុល ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាកបាននិយាយទៀតថា ដោយយោងតាមសាក្សីដែលនៅកន្លែងកើតហេតុ មុនកើត ហេតុគេបានឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនជី ធានបើកបរដោយបុរសម្នាក់ ដោយពុំស្គាល់ពីអត្តសញ្ញាណ្ណ​ យ៉ាងលឿនរេចង្កូតពេញផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងជោគជាំបញ្ច្រាស់ទិស ជាមួយម៉ូតូ១គ្រឿង​ និងរថយន្ដ៣គ្រឿងដែលធ្វើដំណើរពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្ដក្រឡុកស៉ីម៉ង់ត៌បានរេ ចង្កូតទៅបុកពីចំហៀងរថយន្ដទូរីសរួចបន្តទៅបុករយន្ដ១គ្រឿងទៀតម៉ាក SIENNA និងម៉ូតូ១គ្រឿងទៀតបណ្ដាល ឲ្យដួល ខណៈនោះរថយន្ដបង្ករក្រឡុកស៉ីម៉ង់នូវពុំទាន់អស់ ល្បឿនបានបន្តទៅបុករះរថយន្ដបន្ថែម១គ្រឿងទៀត ម៉ាម៊ាក់ស៉ឺដេះដែលចតស្ងៀមនៅ និងកន្លែងបណ្ដាលឲ្យរងការខូចខាតទាំងម៉ូតូ និងរថយន្ដយ៉ាងដំណំប៉ុន្តែមិនបណ្ដាល ឲ្យមាននរណាម្នាក់រងរបួសនោះឡើយ។

មន្ត្រីនគរបាលមូលដ្ឋានបានបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្ដក្រឡុកស៊ីម៉ង់ត៍​​​ របស់ក្រុមហ៊ុនជីធាន បានបើក ទ្វាររថយន្ដដាក់មេប្រូជបាត់ទៅហើយ។ដោយឡែករថយន្ដ បង្ករ១គ្រឿងរបស់ក្រុមហ៊ុនជីធានរួមទាំងម៉ូតូ និងរថយន្ដរបស់ជនរងគ្រោះ៤គ្រឿងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការវាដ់វែង និងសម្រេចយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់ជាបន្តទៀត៕