(ភ្នំពេញ)៖ មហោរស្រពខ្សែភាពយន្ដថៃឆ្នាំ២០១៦ បានបើកសម្ពោធជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅរោងកុន Major Cineplex នៃផ្សារទំនើប AEON Mall ជាន់ទី២ ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីស្ថានទូតថៃ សិល្បករ-សិល្បការិនីខ្មែរ និងថៃ ល្បីៗជាច្រើនរូប។

ក្នុងមហាស្រពភាពយន្តថៃលើកទី៣ ឆ្នាំ២០១៦ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៦​ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អនុញ្ញាតឲ្យប្រជាជនខ្មែរ ទស្សនាភាពយន្ដថៃល្បីដោយឥតគិតថ្លៃ។

មន្ត្រីស្ថានទូតថៃបានបញ្ជាក់ថា ការរៀបចំសម្ភោធមហោរស្រពនេះ ឡើងដើម្បីផ្ដល់នៅភាពរីករាយ ដល់ប្រជាពរដ្ឋកម្ពុជា ផ្ដល់នៅកិច្ចសហការថ្មីៗ ក៏ដូចជាផ្ដល់ឪកាសដល់អ្នកប្រកបរបរ ផ្នែកភាពយន្ដស្គាល់គ្នា និងមានទំនាក់ទំនងគ្នាកាន់តែស្អិតរមួត៕សិល្បករ សិល្បការិនីខ្មែរ-ថៃល្បីៗ ចូលរួមបើកមហោរស្រពភាពយន្ដថៃឆ្នាំ២០១៦ បើកសម្ពោធជាផ្លូវការនៅល្ងាចនេះ