(សៀមរាប)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបណ្ដេញជនជាតិបរទេស២នាក់ ២សញ្ជាតិផ្សេងគ្នា ក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ពីបទរស់នៅខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់ Fresh News ថា ជនបរទេសទី១ ឈ្មោះ Kolesnikov Denis ជនជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ ៥៣០៧១៦០៩៥ ក្រោយពីជនបរទេសរូបនេះស្នាក់នៅ ហួសទិដ្ឋាកានៅ ខេត្តឧត្តរមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនបរទេសនេះ ត្រូវបានបញ្ជូនខ្លូនចេញតាមជើងយន្ដហោះ VIETNAM AIRLINES លេខ០៨៣៦ ដើម្បីទៅប្រទេសរុស្សីវិញ។

ចំណែកជនបរទេសទី២ ឈ្មោះ ​Fazal Abul ជនជាតិបង់ក្លាដេស ពីបទលួចស្នាក់នៅលើសទិដ្ឋាកាកំណត់ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនបរទេសនេះ ត្រូវបានបញ្ជូនខ្លូនទៅប្រទេសបង់ក្លាដេសវិញ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋាន ច្រកទ្វាទី១ បណ្តេញជនបរទេស ចេញតាមអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប៕