(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ១១ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ ទាហានអ៊ុយក្រែនការពារទីក្រុង Mariupol ទម្លាក់អាវុធសុំចុះចាញ់រុស្ស៉ី, តែជោគវាសនារបស់ពួកគេនៅតែស្រពិចស្រពិល

៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០០៩,៤៧៩នាក់, ដូសទី៣ចំនួន ៩,០២៨,៩៧៧នាក់ និងដូសទី៤ ចំនួន ២,២៥៧,៨១០នាក់ (គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២)

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧៥,៣៦៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣០៥នាក់ស្លាប់ ក្នុង១ថ្ងៃ

៥៖ លោកយាយវ័យ៨៤ឆ្នាំ ជាជនជាតិខ្មែរ-អាមេរិកាំង ផ្ញើថវិកា ២ពាន់ដុល្លារ និងម៉ាស់ចាក់ដោយដៃ តាមសម្តេចតេជោ ជូនមន្ទីរពេទ្យគន្ធបុប្ផា

៦៖ លោកយាយអាយុ៨៤ឆ្នាំ ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំង ថ្លែងអំណរគុណសម្ដេចតេជោ ដែលបាននាំយកថវិកា និងម៉ាស់របស់គាត់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងអរគុណសម្ដេចតេជោ ដែលជួយគាត់ និងក្រុមគ្រួសារបានរស់រៀនមានជីវិត

៧៖ ថៃ៖ មនុស្ស ៥,៦៣៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៨៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៦លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

៩៖ ទីបំផុតហ្វាំងឡង់និងស៊ុយអែត ដាក់ពាក្យជាផ្លូវការ ដើម្បីចូលជាសមាជិកអង្គការ NATO

១០៖ សហគ្រិនក្នុងវិស័យទេសចរណ៍ថា គម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លាររបស់រាជរដ្ឋាភិបាល នឹងឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ឆាប់ងើបឡើងវិញ

១១៖ លោក គីម ជុងអ៊ុន បន្ទោសក្រុមមន្រ្តីកូរ៉េខាងជើង ជុំវិញការឆ្លើយតបនឹងការផ្ទុះឡើងនៃកូវីដ-១៩

១២៖ IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ នឹងសម្រេចបានក្នុងរង្វង់ ៥,១% និងឆ្នាំ២០២៣ ក្នុងអត្រា ៦,២%

១៣៖ WHO បារម្ភថា ការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងជើង កំពុងបង្កហានិភ័យ នៃមេរោគបំប្លែងខ្លួនថ្មី

១៤៖ សេចក្តីព្រាងច្បាប់ចំនួន២ ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង

១៥៖ អង្គការសហប្រជាជាតិព្រមានអំពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» នៃវិធានការឆ្លើយតបរបស់កូរ៉េខាងជើងចំពោះការផ្ទុះឡើងជំងឺកូវីដ១៩

១៦៖ រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍អនុវត្តគម្រោងសហហិរញ្ញប្បទានឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារវិស័យទេសចរណ៍

១៧៖ សហរដ្ឋអាមេរិក អនុម័តឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ចំពោះក្មេងអាយុ ៥-១១ឆ្នាំ

១៨៖ លោក ម៉ាក្រុង ប្រាប់លោក ហ្សេលេនស្គី៖ បារាំង នឹងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

១៩៖ កងកម្លាំងតស៊ូមីយ៉ាន់ម៉ា អំពាវនាវឱ្យលោកខាងលិចផ្តល់ជំនួយយោធា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយោធា

២០៖ លោក ពូទីន៖ អឺរ៉ុបកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើរុស្ស៉ី

- ព័ត៌មាន Fresh News Plus

១៖ Samsung កំពុងតែចាប់ផ្តើមផលិតត្រកូលស្មាតហ្វូនបត់ Galaxy Z Flip 4 / Z Fold 4 ខណៈគោលដៅដាក់លក់នៅឆ្នាំនេះឈានដល់ ១០លានគ្រឿង

២៖ មហោស្រពភាពយន្តទីក្រុងកាន ចាប់ផ្តើមបើកកម្មវិធីដំបូង ដោយវត្តមានលោក Zelenskiy អំពាវនាវឲ្យវិស័យកុន ចូលរួមប្រឆាំងសង្គ្រាមអ៊ុយក្រែន

៣៖ ក្រុមហ៊ុនផ្តល់សេវាកម្មកំសាន្ត Netflix បញ្ឈប់បុគ្គលិក១៥០នាក់ បន្ទាប់ពីបាត់បង់អតិថិជនដ៏ច្រើនមិនធ្លាប់មាន ក្នុងរយៈពេល១០ឆ្នាំមកនេះ

៤៖ ឆ្នាំនេះ Tesla នឹងធ្វើជាម្ចាស់ផ្ទះប្រារព្ឋព្រឹត្តិការណ៍ AI Day ក្នុងខែសីហាខាងមុខនេះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)