(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យក្រុមការងារនាំយកគ្រឿងអង្ករជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញជាច្រើនគ្រួសារ ដើម្បីទុកដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃ ខណៈជួបការខ្វះខាតនៅចំពោះមុខនេះ ដែលអំណោយទាំងនេះជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកអភិបាលខណ្ឌ ព្រមទាំងជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោត ព្រមទាំងមន្រ្តីក្រោមឱវាទបានចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានខាងលើ ហើយអំណោយដែលផ្ដល់ជូនដល់ដៃបងប្អូនក្រីក្រដោយផ្ទាល់តែម្តង។

ក្នុងឱកាសនោះ អាជ្ញាធរមូលដ្ឋានបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំខណ្ឌពោលគឺលោក សុខ ពេញវុធ ដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ ដោយយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច ពិសេសអ្នកទីទ័លក្រ និងជនងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ក្រោមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក សុខ ពេញវុធ ក៏បានលើកឡើងផងដែរថា សកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយដល់បងប្អូនក្រីក្ររស់នៅតាមមូលដ្ឋាន គឺធ្វើឡើងដោយម៉ត់ចត់ និងជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកអភិបាលខណ្ឌបន្តទៀតថា ការផ្ដល់អំណោយនៅពេលនេះ គឺទុកដោះស្រាយជីវភាព ហើយសកម្មភាពនៅពេលនេះ គឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំខណ្ឌ ដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ក្នុងការបម្រើការងារ និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានបានល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ។ អំណោយនេះ និងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរ នៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ បើទោះជំងឺនេះមានការធូរស្រាល និងមិនមានការឆ្លងជាច្រើនថ្ងៃមកក៏ដោយនោះ៕