(ភ្នំពេញ)៖ ឧបាសិកា សុខ ហ៉ីម បានទទួលមរណភាព នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨៖៥១នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមដំណឹងមរណភាព ដែលបណ្តាញ Fresh News ទទួលបាន។

យោងតាមដំណឹងមរណភាព បានបញ្ជាក់យ៉ាងដូច្នេះថា «លោកស្រី សុខ សុខុន ព្រមទាំងបុត្រ និងចៅ, លោក សុខ តុង និងលោកស្រី កាវ ហ៊ុន ព្រមទាំងបុត្រ និងចៅ។ យើងខ្ញុំទាំងអស់គ្នាមានទុក្ខជាទម្ងន់ដោយ ឧបាសិកា សុខ ហ៉ីម ត្រូវជាម្តាយម្តាយក្មេក និងជីដូន បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨៖៥១នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ»

សពឧបាសិកា សុខ ហ៉ីម តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ៤២ ផ្លូវ ៥១៦ សង្កាត់បឹកកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាសេចក្តីគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព។

ទូរសព្ទរបស់គ្រួសារសព៖ 012444499 ឬ 095 899 999៕