(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចេញសេចក្តីសម្រេចបង្កើតគណៈកម្មការដេញថ្លៃលក់ឈើ និងកូនឈើ​ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើចាប់បាន នេះបើយោងតាមសេចក្តីសម្រេចចិត្តដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦៕

គណៈកម្មការដេញថ្លៃលក់ឈើ និងកូនឈើ​ ដែលចាប់បាននោះរួមមាន៖ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន និង លោក សាយ សំអាល់ ជាអនុប្រធាន ព្រមទាំងរដ្ឋមន្រ្តីចំនួន២, រដ្ឋលេខាធិការ, អគ្គស្នងការនគរបាលជាតិ ព្រមទាំងអភិបាលខេត្តជាច្រើន៕