(ភ្នំពេញ)៖ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ចើញចូលរួម នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហម ប្រវែង១៥គីឡូម៉ែត្រ និងទំនប់បង្ហៀរទឹក ប្រវែង៥០០ម៉ែត្រ ដែលជាអំណោយរបស់យោធភូមិភាគទី៧ និងយោធភូមិភាគ៥ កងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្រាប់ការសាងសង់លំនៅស្ថានគ្រួសារកងទ័ព គឺមានការចូលរួមឧបត្ថម្ភពី សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃផ្តល់ជូន ស័ង្ហសី ចំនួន ១០.០០០សន្លឹក។ ចំណែកលោក នាយកឧត្តមសេនីយ៍ ប៉ុល សារឿន សាងសង់ផ្ទះគ្រួសារ កងទ័ពបានចំនួន ៩៣គ្រួសារ និងនៅសល់៦៣ គ្រួសារទៀតត្រូវសាងសង់បន្ត។

គួរបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហម ប្រវែង១៥គីឡូម៉ែត្រ និងទំនប់បង្ហៀរទឹក ប្រវែង៥០០ម៉ែត្រ ដែលជាអំណោយ របស់យោធភូមិភាគទី៧ និងយោធភូមិភាគ ទៅ៥បងទ័ព ប្រជាជនវៀតណាម បានបញ្ចុះបឋមសិលា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ហើយបញ្ចប់ការសាងសង់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ការសាងសង់នេះ គឺមានរយៈពេល ០៨ខែ ០៦ថ្ងៃ៕