(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា ឃុំខ្ពបអាទាវ។

ពិធីនេះ បានធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំខ្ពបអាទាវ ដោយមានការចូលរួមពី លោក អ៊ុយ សំអាត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្ពបអាទាវ លោក ចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែក សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី និងយុវជនជុំវិញស្រុក សរុបមានចំនួន ៤១០នាក់ ។

ដំណើរការអង្គពិធីនាព្រឹកនេះ ប្រព្រឹត្តទៅដោយមានការជម្រាបជូននូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិទី ៤ ក្នុងនោះមានសភាពការសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងការរិះរះដំណោះស្រាយ និងតម្រូវការផ្សេងៗទៀតដល់ប្រជាពលរដ្ឋ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង ស្រី្តសម្រាលកូន និងគ្រោះថ្នាក់ផ្សេងៗផងដែរ។

នាឱកាសនេះផងដែរ បេក្ខជនចំនួន ១២ រូប នៃគណបក្សប្រជាជនកម្ពុជាក្នុងឃុំខ្ពបអាទាវ ទាំងពេញសិទ្ធិ និងបំរុង បានឡើងធ្វើការបេ្តជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចំនួនអសនៈដែលបានកំណត់ក្នុងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នេះ និងខិតខំបម្រើការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ និងស្មោះត្រង់ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រួចមក លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានចាប់ផ្តើមថ្លែងទៅកាន់អ្នកចូលរួមដោយបានពាំនាំនូវការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាពី ដល់មន្រ្តីមូលដ្ឋានបក្សគ្រប់ថ្នាក់ទាំងអស់ក្នុងការចូលរួម និងគាំទ្រជាបន្តបន្ទាប់ក្នុងការសម្រេចភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីបានលើកឡើងបន្ថែមថា ៖ យើងទាំងអស់គ្នាជាសមាជិកបក្សគ្រប់លំដាប់ថ្នាក់បានស្គាល់យ៉ាងច្បាស់នូវប្រវត្តិតស៊ូ លះបង់ ពុះពារគ្រប់ឧបសគ្គជាច្រើនអនេក ដោយក្នុងយុទ្ធជនកម្ពុជា ក៏ដូចជាមន្រ្តីគណបក្សប្រជាជនកម្ពុជាបានធ្វើពហីកម្មទាំងជីវិត ទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ ដូចនេះ មិនមានមួយពេលណាដែល គណបក្សប្រជាជនកម្ពុជា បោះបង់ឧត្តមគតិរបស់ខ្លួន ហើយបានរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាមួយគ្នានេះផងដែរ លោកស្រីក៏បានទាញចំណាប់អារម្មណ៍អង្គពិធីដោយបានបញ្ជាក់ថា៖ កិត្យានុភាពរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះមិនត្រឹមតែទទួលស្គាល់ដោយសាធារណៈមតិជាតិប៉ុណ្ណោះទេ តែអន្តរជាតិក៏បានស្គាល់ប្រទេសកម្ពុជាថាជាប្រទេសដែលមានការអភិវឌ្ឍ រីកចម្រើនគួរឲ្យចាប់អារម្មណ៍ផងដែរ។

យោងតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រី នៅក្នុងការចូលរួមកិច្ចប្រជុំនានាក្នុងឆាកអន្តរជាតិ ពីមុនកម្ពុជាត្រូវបានគេស្គាល់តាមរយៈរបបប្រល័យពូជសាសន៍ ប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់ពេលនេះ កម្ពុជាបានប្រែក្លាយមុខមាត់របស់ខ្លួនបង្ហាញឲ្យអន្តរជាតិទទួលស្គាល់នូវសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសុខសនិ្តភាព និងស្ថិរភាពសង្គមពេញលេញ ដែលទាំងនេះសុទ្ធសឹងជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបាននឹងកំពុងបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយនាពេលនេះកម្ពុជាបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានសមត្ថភាពស្តារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានជម្រាបជូនអង្គពិធីអំពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិច កាលពីថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកបដោយមោទកភាព និងជោគជ័យដ៏ត្រចះត្រះចង់។

លោកស្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើទឹកដីសហរដ្ឋអាមេរិចដែលជាបិតាប្រជាធិបតេយ្យនាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង មិនអាចខ្វះបានចំពោះអាស៊ាន សហរដ្ឋអាមេរិច និងសហគមន៍អន្តរជាតិទាំងមូល ដែលទំនាក់ទំនងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។ ផ្ទុយស្រឡះពីក្រុមជ្រុលនិយមដែលតែងតែប្រើមធ្យោបាយ