(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅមណ្ឌល សេដ្ឋាចន្ទ័ស្ថិតនៅភូមិ៦ សង្កាត់៤ បានប្រារពពិធីជួប សំណេះសំណាល ជាមួយសមាជិកបក្ស និងតំណាងគ្រួសារបក្សនៃគណប្សប្រជាជនកម្ពុជា នៅសង្កាត់៣ ចំនួន១ ៣៤៤នាក់ ក្រោមធិបត្តីភាព លោក ជួន ណារិន្ទ ប្រធានគណ:កម្មការគ្រប់គ្រង ខ២៧ និងជាប្រធានក្រុមការងារចុះជួយសង្កាត់៣។

ក្នុងឱកាសនោះ ដែរ លោក ជួន ណារិន្ទ បានមានប្រសាសន៍ដោយថ្លែងការកោតសសេីរដល់សមាជិកសមាជិកាទាំងអស់ដែលបានចូលរួ មដេីរតាមគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាលោយរក្សាបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានឱកាសប្រកបមុខរបរ រកស៊ីទទួលទាន ចូលរួមជួយការងារសង្គម ផ្សេងៗមានការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដេីមនិងកសាងមូលដ្ឋានបានរីកចម្រេីន ។

ជាមួយគ្នានេះ លោក បានបញ្ជាក់ជូនអង្គពិធីថា គ្រប់ការលំបាក និងគ្រប់កាលៈទេសៈគណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅជាប់ជាមួយប្រជាពលរដ្ឋ ជួយសង្រ្គោះដោះស្រាយបញ្ហាប្រឈម និងអាយុជិវិត របស់ប្រជាពលរដ្ឋ ពិសេសសង្រ្គោះប្រជាពលរដ្ឋពីក្រញាំមច្ចុរាជ នៃជំងឺកូវីដ ១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ បង្កេីតបានភាពស៊ាំសហគមន៍ប្រឆាំងបាននូវការរាតត្បាតជំងឺកូវីដ-១៩ បេីកដំណេីរការប្រទេសជាតិឡេីងវិញតាមប្រក្រតីភាពថ្មី និងបានអំពាវនាវឱ្យសមាជិកទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍ ជំរុញនិងត្រៀមលក្ខណទៅបោះឆ្នោតជ្រេីសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ជួន ណារិន្ទ និងក្រុមការងារ ក៏បានឧបត្ថម្ភថវិកាដល់សមាជិកបក្សដែលបានចូលរួមផងដែរ។